ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ផល ត្រូវបានសម្ដេចក្រឡាហោម ស ខេង ចាត់តាំង ឱ្យទទួលភារកិច្ចដឹកនាំសហការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមលិខិតបង្គាប់ការដែល អង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា,សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការដោយចាត់ឱ្យលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសហការបង្ក្រាបបទល្មើសល្បែង ស៉ីសង់គ្រប់ប្រភេទ នៅទូទាំងប្រទេស។  

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងលិខិតបង្គាប់ការយ៉ាងដូច្នេះថា «ត្រូវបានចាត់ ឯកឧត្តម សន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារ ដើម្បីសហការបង្ក្រាបបទល្មើសល្បែងស៉ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។ លិខិតបង្គាប់ការនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃបញ្ចប់បេសកកម្ម»។

សូមបញ្ជាក់ថា, លិខិតបង្គាប់ការលេខ ៣២៨ លបក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ 

សូមជម្រាបជូនថា, ល្បែងស៊ីសង ប្រភេទ អុងឌូ និង អាប៉ោង ត្រូវបានគេលួចបើកដំណើរការ យ៉ាងរលូន នៅអគារ Sky 31 នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ជាន់ទី៩ បន្ទប់៩០២ សង្ស័យថា, សមត្ថកិច្ច អាជ្ញាធរ និងម្ចាស់ទីតាំងខុនដូ អគារ Sky 31 មិនបានដឹង ខណៈពួកគេ បបួលគ្នាទៅលេងស្ងាត់ៗ របៀបជាភ្ញៀវរស់នៅធម្មតា ៕

ដោយ ៖ សិលា


ចែករំលែក៖