ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត nissan គេចពីរថយន្តមួយគ្រឿងទៀតជ្រុលចង្កូតឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់រងការខូចខាត

ចែករំលែក៖

     ភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ាក nissanមួយគ្រឿងបានគេចពីរថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យជ្រុលចង្កូតឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវកល់ជាប់រងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយមហាវិថីចោមចៅ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តnissan មួយគ្រឿងពណ៌ត្រេអុី ពាក់ស្លាកលេខភ្នំពេញ2AN-5227ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តមួយគ្រឿងទៀតមិនស្គាល់ម៉ាកបណ្ដាលឱ្យរេចង្លូតទៅខាងឆ្វេងដៃឡើងលើរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ ចំណែករបាំងថ្មរងការខូចខាតប្រេះបែកមួយចំនួន។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖