ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប Mazda CX5 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវជាតិលេខ២បាក់អស់១កង់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់បានបេីក​រថយន្ដ​ស៊េរី​ទំនើប​ម៉ាក​Mazda CX5 មួយគ្រឿង រួចរេចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ពេញទំហឹងបណ្ដាល​ឲ្យ​បាក់អស់១កង់រងការ​ខូចខាត​ កាលពីវេលា​ម៉ោង​៩:៥០នាទី​យប់ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ក្នុងសង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ​ ។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ដ​ស៊េរី​ទំនើប​ម៉ាក​Mazda CX5 ពណ៌ស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AV-0278 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ និងធ្វើឲ្យរថយន្តបង្ករងការខូចខាតពីមុខចំហៀងខាងស្ដាំជាខ្លាំង សំណាងល្អក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។

     ក្រោយ​ពេល​កេីត​ហេតុ  សមត្ថកិច្ច​មូលដ្ឋាន សហការជាជំនាញ​ចរាចរណ៍​ផ្លូវ​គោក  នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង់​ចាំធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖