ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ឆក់យកកាបូបមានលុយជាង៣លានរៀលពីស្ត្រីម្នាក់នៅសង្កាត់សំរោងក្រោម

ចែករំលែក៖

   ភ្នំពេញ​៖​ ស្ត្រីម្នាក់ជិះម៉ូតូតាមដងផ្លូវត្រូវជនសង្ស័យចំនួន២នាក់ជិះម៉ូតូមកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបស្ពាយបានសម្រេចបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូច្រងាប់ច្រងិល ហេីយជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅ។ 

    ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៤០នាទីរសៀល​ ថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចជិតកន្លែងវាយកូនហ្គោល​ តាមមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ។ 

    តាមសម្តីស្ត្រីរងគ្រោះបានឱ្យដឹងថា​ ក្នុងកាបូបរបស់គាត់មានលុយចំនួន៣លាន​រៀល​ និងសម្ភារមួយចំនួនទៀត។ 

ស្ត្រីរងគ្រោះបានបន្តថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងដោយស្ពាយកាបូបដាក់មកខាងមុខហេីយពាក់អាវធំពីខាងក្រៅមួយជាន់ទៀត។  ខណៈជិះម៉ូតូមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងឌុបគ្នាមកពីក្រោយហេីយធ្វេីសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេចបណ្តាលឱ្យគាត់ដួលម៉ូតូទៅនឹងថ្នល់រងរបួសស្រាល ចំណែកជនសង្ស័យក្រោយឆក់កាបូបបានហេីយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ។ 

    ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងដេីម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ប៉ុណ្ណោះ។ 

   ពលរដ្ឋបានបង្ហេីបថា នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះតែងតែមានជនសង្ស័យធ្វេីសកម្មភាពឆក់ជាញឹកញាប់ធ្វេីឱ្យពលរដ្ឋបានមានការភ័យខ្លាចលែងចង់ហ៊ានធ្វេីដំណេីរតាមផ្លូវនោះទៀត។ ដូចនេះពលរដ្ឋស្នេីដល់លោក​ ម៉ន​ វុធី​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យមេត្តាដាក់កម្លាំងល្បាតលេីដងផ្លូវខាងលេីផងដេីម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖