ព័ត៌មានទាន់ហេតុការណ៍៖

នាវាកងទ័ពជើងទឹកកាណាដា ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១០:៤០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នាវាកងទ័ពជើងទឹកកាណាដា ចំនួន ០១គ្រឿង បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, កម្លាំងកងរាជអាវុធហត្ថខេត្ត ចុះគោលដៅសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជូនក្បួន អនុវត្តតាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

នាវាឈ្មោះ HMCS WINNIPEG (FFH338)

+ លក្ខណ:ទូទៅរបស់នាវា÷

_  បណ្តោយ   ១៣៤.៧m

_  ទទឹង          ១៦.៥m

_  ជម្រៅទឹក   ៧.៥m

_  ទម្ងន់ផ្ទុក    ៥.១០០តោន

_ មាននាវឹកសរុបទាំងអស់ចំនួន ២៥៥នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវា Cdr  Annick Fortin (លោកវរនាវីទោ អានិក ហ្វ័ទីន) ៕

ដោយ ៖ សិលា


ចែករំលែក៖