ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង

ចែករំលែក៖

ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានដឹកនាំកិច្ចប្រជុំបន្ទាន់ មួយក្រោយទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចូលទៅកានដែនសមុទ្រនៅតំបន់ភាគខាងកើតប្រទេសនេះ នាព្រឹកថ្ងៃទី២៥ខែកញ្ញា ។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងជើង បានផ្សាយនៅថ្ងៃទី ២៥ខែកញ្ញាថា គណៈកម្មការសន្តិសុខជាតិ(NSC) របស់កូរ៉េខាងត្បូងបានថ្កោលទោសយ៉ាងខ្លាំង ដល់កូរ៉េខាងជើងដែលបានបាញ់សាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លី ដោយចាត់ទុកថានេះជាសកម្មភាពឌឺដងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ ។
ការថ្កោលទោសខាងលើកើតឡើងក្រោយពេលដែល ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Sung-han ដឹកនាំកិច្ចប្រជុំបន្ទាន់បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងកាំជ្រួចមីស៊ីល ។ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងក៏ទទួលបានព័ត៌មានពីការបាញ់សាកល្បងកាំជ្រួចមីស៊ីលពីសំណាក់កូរ៉េខាងជើងផងដែរ។
តាមការលើកឡើងរបស់មន្ត្រីកូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលចេញពីខេត្តPyongan នៅវេលាម៉ោង ៦និង៥៣នាទីព្រឹកថ្ងៃទី ២៥ខែកញ្ញា ។ កាំជ្រួចមីស៊ីលនោះបានហោះហើរចម្ងាយ៦០០គីឡូម៉ែត្រ ក្នុងកម្ពស់ ៦០គីឡូម៉ែត្រ ក្នុងល្បឿនលឿនជាង សំឡេងដល់ទៅ៥ដង៕ ដោយ៖ ធីរីណា

រូបថត៖ AFP/TTXVN


ចែករំលែក៖