ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូមកបាញ់មេឃមួយគ្រាប់នៅគោលដៅសមត្ថកិច្ចចរាចរណ៍រាជធានី

ចែករំលែក៖

 ភ្នំពេញ​៖​ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកឈប់នៅជិតគោលដៅសមត្ថកិច្ចចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានី​ត្រង់ចំណុចភ្លើងស្តុបផ្លូវជាតិលេខ៤កែងមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រួចដកកាំភ្លេីងខ្លីបាញ់មេឃមួយគ្រាប់ហេីយជិះម៉ូតូគេចខ្លួនបាត់ដោយមិនដឹងមូលហេតុ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២២។ 

    តាមសមត្ថកិច្ចនៅគោលដៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគាត់បានឃេីញបុរសម្នាក់ស្លៀកពាក់ស៊ីវិល​ ជិះម៉ូតូម៉ាកADV​ ពណ៌ស​ មិនចាំស្លាកលេខមកឈប់នៅគោលដៅរបស់គាត់ដោយលេីកដៃសំពះ ហើយភ្លាមនោះក៏ដកកាំភ្លេីងខ្លីពីក្នុងកាបូបស្ពាយបាញ់មេឃមួយគ្រាប់រួចជិះម៉ូតូគេចខ្លួនបាត់ដោយមិនដឹងពីមូលហេតុ។ បន្ទាប់មកសមត្ថកិច្ចបានទាក់ទងទៅកម្លាំងគ្រប់បណ្តាគោលដៅចាំស្ទាក់នឹងត្រួតពិនិត្យជនសង្ស័យខាងលេីដេីម្បីយកមកដាក់ទោសតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖