ព័ត៌មានទាន់ហេតុការណ៍៖

មហាឧបាសិកា ទន់ ធី ដែលត្រូវជាជីដូនក្មេកលោកហ៊ុន ម៉ានី បានទទួលមរណភាពនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ

ចែករំលែក៖

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា  ខ្ញុំបាទនិងភរិយា ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយមហាឧបាសិកា ទន់ ធី ដែលត្រូវជាជីដូនក្មេក និងជីដូនបានទទួលមរណភាព កាលពីព្រឹកថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក  ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ។ លោកយាយគឺជាអ្នកមានគុណដ៏ល្អដែលបានលះបង់កម្លាំងកាយចិត្តថែទាំ  និងផ្តល់នូវក្តីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារជានិច្ច។ ក្នុងនាមជាចៅប្រសា ចៅបង្កើត និងចៅទួត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ លោកយាយបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

    លោកហ៊ុន ម៉ានី បានបន្តថា សារនេះក៏ជាការជូនដំណឹងដល់សហការី បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់បានជ្រាបជាព័ត៌មានផងដែរ ៕


ដោយ : សិលា


ចែករំលែក៖