ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះ Lan បង្កើនភាពគ្រោះថ្នាក់ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក

ចែករំលែក៖

ព្យុះ Lan បានបង្កើនកម្រិតខ្លាំងជាងមុន ហើយធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី២៨ខែកញ្ញា ។ មជ្ឈមណ្ឌលព្យាករណ៍ពីខ្យល់ព្យុះអាមេរិកបានបញ្ជាក់ថានឹងមានរលកធំៗ ខ្យល់ខ្លាំងដ៏គ្រោះថ្នាក់បង្កឡើងដោយព្យុះ «ឡាន»។ តាមការព្យាករណ៍នឹងមានល្បឿនខ្យល់ដល់ទៅ២២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានកម្រិតទឹកភ្លៀងដល់ទៅ៣០៥មិលី្លម៉ែត្រ។
សារព័ត៌មាន Reuters បានផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ព្យុះ ឡានបានចាប់ផ្ដើមវាយប្រហារលើរដ្ឋផ្លរីដា របស់សហរដ្ឋអាមេរិកហើយនៅថ្ងៃទី២៨ខែកញ្ញា(ពេលវេលាអាមេរិក ) ដោយបង្កឱ្យមានគ្រោះទឹកជំនន់ ផ្ទះជាង១លានគ្រួសារគ្មានអគ្គិសនីប្រើប្រាស់ និងជើងហោះហើរជាច្រើនត្រូវបានលុបចោល។
ព្យុះ ឡាន ដែលត្រូវបានចាត់បញ្ចូលជាព្យុះហឺរីខិនកម្រិតទី៤ បានបក់បោកទៅដល់តំបន់ដែនកោះ Cayo Costa នៃរដ្ឋផ្លរីដា កាលពីវេលាម៉ោងជាង៣រសៀល កាលពីថ្ងៃពុធសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់ដល់ទៅ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយដែលល្បឿនខ្យល់នេះគឺជា កម្រិតធ្ងន់ធ្ងរមួយ បន្ទាប់ពីព្យុះហឺរីខិនកម្រិតទី៥ ដែលជាកម្រិតធ្ងន់ធ្ងរបំផុត។
បើតាមអាជ្ញាធរឧតុនិយមអាមេរិក ព្យុះហឺរីខិននេះក៏អាចនឹងនាំមកភ្លៀងធ្លាក់ខ្លាំងផងដែរជាមួយកម្រិតទឹកភ្លៀង ៧៦សង់ទីម៉ែត្រ នៅផ្នែកមួយចំនួននៃរដ្ឋ ផ្លរីដា ស្របពេលប្រជាជនជាង ២.៥លាននាក់ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព៕

ដោយ៖ ធីរីណា(រូប​ថត​ ៖​ TTXVN-VNA)


ចែករំលែក៖