ព័ត៌មានទាន់ហេតុការណ៍៖

រំលឹក! ក្រសួងសុខាភិបាល​ ការរៀបចំការប្រឡងរើសក្របខណ្ឌថ្មីចំនួន ៣.៣២៤នាក់ និងផុតកំណត់៖ ១៤ តុលា ២០២២

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល កម្ពុជា​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ សូមជម្រាបជូនដំណឹងជាសាធារណៈ ដល់បេក្ខជន បេក្ខនារី និងមន្រ្តីរាជការទូទៅដែលមាន បំណងចូលធ្វើការងារជាមន្រ្តីរាជការក្នុងក្របខណ្ឌសុខាភិបាលឱ្យបានជ្រាបថាក្នុងឆ្នាំ២០២២នេះ ក្រសួងសុខភិបាលត្រូវការ ជ្រើសរើសមន្ត្រីរាជការ ចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឱ្យទៅបម្រើការងារនៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈ ការប្រឡងប្រជែងទៅតាទីកន្លែងធ្វើការ និងមុខជំនាញដែលត្រូវជួរមានក្នុងខាងក្លាយមកជាមួយ។ 

ក / លក្ខខណ្ឌនៃការជ្រើសរើស ៖

១- បេក្ខជនត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច ១៨ឆ្នាំ មានសញ្ញាបត្រ ឬវិញ្ញាបនបត្រមានតម្លៃស្មើស្របតាមជំនាញ ដែលត្រូវជ្រើសរើស និងមានការទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ឬក្រសួងសុខាភិបាល។

២- ត្រូវបានលើកលែងលក្ខខណ្ឌអាយុចំពោះបេក្ខជនជាមន្ត្រីរាជការគ្រប់មុខតំណែង និងបេក្ខជនជានិស្សិតបញ្ចប់ការសិក្សាក្នុងមុខតំណែងវិជ្ជាជីវៈសុខាភិបាល។ មុខតំណែងវីជ្ជាជីវៈក្រៅពីសុពីបានត្រូវបានកំណត់ដែលប្រឡងចូលក្របខណ្ឌអាយុគិតមកដល់ថ្ងៃប្រឡងដូចខាងក្រោម៖

១- បេក្ខជនដែលមានកម្រិតបណ្តុះបណ្តាលចាប់ពីសញ្ញាបត្រថ្នាក់បណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ 

២-​ បេក្ខជនដែលមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៤០ឆ្នាំ​ បេក្ខជនដែលមានសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ឬសមមូល ត្រូវមានអាយុច្រើនបំផុត ៣៥ឆ្នាំ។

៣- ជងជាមន្ត្រីរាជការ ដែលទាំងស៊ប់ក្នុងក្រម៉េចហើយ) ត្រូវមានជំងឺខិតអនុញ្ញាតពីប្រធានក្រសួង-ស្ថាប័នអង្គភាពសាមី ទើបមានសិទ្ធិចូលរួមក្នុងការប្រឡងនេះ។ 

៤- បេក្ខជនដែលប្រឡងជាប់ ត្រូវមានព្រឹត្តិបត្រថ្កោលទោសបញ្ជាក់ថាគ្មានទោស(យកក្រោយពេលប្រឡងជាប់)។

ខ / វិញ្ញាសាប្រឡង៖ វិញ្ញាសាប្រឡងមានមុខវិជ្ជាជំនាញវិជ្ជាជីវៈ និងចំណេះដឹងទូទៅ ដែលមានរយៈពេល ២ម៉ោង។

ក / ការដាក់ពហុស្នើសុំចុះឈ្មោះប្រពុងប្រជែង – ចំពោះពាក្យស្នើសុំប្រឡងប្រជែង បេក្ខជនអាចទាញយកពីតំណភ្ជាប់វេបសាយ(website៖ www.moh.gov.kh) ឬ​ Google Drive មានតំណភ្ជាប់ QR Code ខាងក្រោម ឬFacebook ផ្លូវការរបស់នាយកដ្ឋានគ្រប់គ្រងបុគ្គលិក ឬមកទទួលពាក្យនៅនាយកដ្ឋានគ្រប់គ្រងបុគ្គលិក(ជាន់ផ្ទាល់ដី)នាទីស្ដីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន វិថីសម្តេច ប៉ែន នុត សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

– អក្ខជនជានិស្សិតបញ្ចប់ការសិក្សា ឬជារាជការ ដែលមានបំណងចង់ប្រឡងប្រជែងចូលក្របណ្ឌខាភិបាល សូមទំនាក់ទំនងដាក់ពាក្យសុំចុះឈ្មោះប្រឡងរៀងរាល់ម៉ោងធ្វើការ៉េ នៅនាយកដ្ឋានគ្រប់គ្រងវិក នាទីស្ដីការ ក្រសួងសុខាភិបាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ផុតកំណត់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០នាទី។

ឃ / មណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជង៖ ចំពោះមណ្ឌលប្រឡង និងកាលបរិច្ឆេទនៃការប្រឡងប្រជែង ក្រសួងសុខាភិបាលនឹងជូនដំណឹងនៅពេលក្រោយ៕

ដោយ​៖សហការី​


ចែករំលែក៖