ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាព​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ សម្រួលការងារ​ថ្ងៃដំបូងនៅច្រកបញ្ជាឡើង​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ​

ចែករំលែក៖

​ខេត្ត​កំពង់ស្ពឺ ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​ បានឱ្យដឹង​ថា នៅ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២​ លោក​ឧត្តមសេនីយ៍ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ បានអញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​ ក្នុង​សកម្មភាព​កម្លាំង​នគរបាល​ចរាចរណ៍​ សម្រួល​ការងារ​ថៃ្ង​ដំបូង​នៅ​ច្រក​បញ្ជា​ឡើង​លើ​ផ្លូវ​ល្បឿន​លឿន​ បន្ទាប់​ពី​ការ​កសាង​និង​កំណត់​ការ​ធ្វើ​ដំណើរ​សាកល្បង​ជា​លើក​ដំបូង​ចាប់ពី​ថៃ្ង​ទី​០១​ ខែតុលា​ ឆ្នាំ​២០២២​ រយៈពេល​មួយ​ខែ​ដោយ​អត់គិតថ្លៃ​ ។​

​លើ​គោលដៅ​ចំណុច​បញ្ជ​របង់ប្រាក់​នៅ​ក្នុងភូមិ​សាស្ដ្រ​ ខេត្តកំពង់ស្ពឺ​ មាន​បី​ គឺ ផ្លូវជាតិ​លេខ​៤​ គីឡូម៉ែត្រ​លេខ​៤០(​ស្ពាន​អូរ​ក្រាំង​អំបិល​ ឃុំ​វ​ល្លិ៍​សរ​ ស្រុក​សំរោង​ទង​ ផ្លូវ​ល្បឿន​លឿន​លេខ​២៦,​ គីឡូម៉ែត្រ​លេខ​៦៣​ ឃុំ​កា​ហែង​ ស្រុក​សំរោង​ទង​ ផ្លូវ​ល្បឿន​លឿន​លេខ​៤៣,​ គីឡូម៉ែត្រ​លេខ​៩១​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ )​ ។​

​សូម​បងប្អូន​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​ និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រុមហ៊ុន​ល្បឿន​លឿន​ គន្លង​ផ្លូវ​ល្បឿន​លឿន​មាន​ ៣​គន្លង​ទៅ​និង​មក​ ៕

ដោយ​៖សហការី​


ចែករំលែក៖