ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ប្រជាជនកម្ពុជាសូមអរគុណនិងចងចាំសម្រាប់ការលះបង់មួយនេះ!សពវីរយោធិនពលបាលឯកឈន ស៊ី ដេត រកឃើញហើយនៅម៉ោង១៧:១០នាទី

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នាយទាហាន នាយទាហានរង ពលទាហានកងទ័ពជើងគោក សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពយោធា​ពី​រ​នាក់​​ដែលបានទទួលមរណភាពក្រោយ​ពេលចុះ​ជួយ​​ក្មេង​លង់ទឹក​។

    សូមបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធិនវរសេនាតូច៤២២ របស់កងពលតូចថ្មើរជើងលេខ៤២ ចំនួន០២នាក់ បានទៅបង់ត្រីនៅទីតាំងខាងលើ ក៏ប្រទះឃើញក្មេង០២នាក់កំពុងលង់ទឹកទើបចុះជួយសង្គ្រោះ ហើយពេលសង្គ្រោះជីវិតក្មេងបានហើយជាអកុសលទឹកហូរកួចខ្លាំងពេកបណ្តាលឱ្យអ្នកជួយសង្គ្ត្រោះទាំងពីរនាក់លង់ស្លាប់តែម្តង៖

១-ពលបាលឯក ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ អត្តលេខ ២៣៤៦៩០ ។

២-ពលទោ វ៉ាន់ ថុល អាយុ២៣ឆ្នាំ អត្តលេខ២៣៨១៤២ ។

    បច្ចុប្បន្នសាកសពយោធិនទាំងពីរបានរកឃើញ(នៅម៉ោង១១:៣០នាទីម្នាក់ និងនៅម៉ោង ១៧:១០នាទីម្នាក់ទៀត)

យោធិនទាំង២នាក់នេះ បានបំពេញការងារនៅកងពលតូចថ្មើរជើងលេខ ៤២ ការពារព្រំដែនប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

    យើងទាំងអស់គ្នា សូមចូលរួមសោកស្តាយនូវការបាត់បង់យោធិនពលីចំនួនពីររូប និងសូមឲ្យវិញ្ញាណក្ខន្ធសពវីរយោធិនទាំង២ទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាត៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖