ខេត្តព្រះសីហនុ ៖ សូមកោតសរសើរចំពោះកាយវិការដ៏ល្អប្រពៃសម្រាប់ជួយទុក្ខធុរៈរបស់នគរបាលចរាចរណ៍។
នេះបានហៅថាកូនចៅប្រជាពលរដ្ឋដែលពួកគាត់ចង់បានគ្រប់ៗគ្នា។
សូមកោតសរសើរ និងលើកទឹកចិត្តពីadminដែលជាប្រជាពលរដ្ឋមួយរូប។ នេះជាសារ របស់ប្រជាពលរដ្ឋ បានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាត ចាប់អារម្មណ៍បំផុត ចំពោះកាយវិការ របស់មន្ត្រីនគរបាលចរាចរណ៍ ជួយយកអាសារដល់ប្រជាពលរដ្ឋ ជួបបញ្ហាតាមដងផ្លូវ ហើយក៏បង្ហាញថា, ខ្មែរមានទឹកចិត្តទូលំទូលាយ ក្នុងការស្រឡាញ់គ្នា ជាមួយការលុបបំបាត់វប្បធម៌ លាបពណ៌គ្នា ខណៈប្រទេសជាតិយើងរីកចំរើនហើយ សន្តិភាពហើយ រួមគ្នាស្រឡាញ់ នូវអ្វីដែលល្អៗ ខ្មែរធ្វើបាន ។
យើងត្រូវចងចាំថា, សូមមេីលព្រៃទាំងមូល កុំយកឈេីមួយដេីមមកវាយតម្លៃ !!!
កន្លងទៅ ! មានបុគ្គលដែលយករូបភាពចាស់ៗ ជាច្រេីនមកផុសឡេីងវិញ ធ្វេីឲ្យប្រជាពលរដ្ឋយល់ច្រឡំ តេីមានគោលបំណងអ្វី ?
សូមគិតពិចារណាឡេីងវិញផង បេីជាសកម្មភាពថ្មី ចំពោះមន្ត្រីដែលមានទង្វេី ទាំងកាយវិការ និងពាក្យសំដី មិនសមរម្យ គឺត្រូវបានកោះហៅដេីម្បីធ្វេីការណែនាំអប់រំ និងដាក់វិន័យកងកម្លាំងជាដេីម ។
ជានិច្ចជាកាលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែធ្វេីការណែនាំអប់រំជាប្រចាំ ដល់មន្ត្រីទាំងអស់ ឲ្យអនុវត្តការងារឲ្យបានត្រឹមត្រូវ ប្រេីប្រាស់កាយវិការ និងពាក្យសម្តីសមរម្យជាមួយប្រជាពលរដ្ឋ ទោះជាការបំពេញភារកិច្ចហត់នឿយយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែមានបុគ្គលមួយចំនួនតូច នៅតែមិនអនុវត្តតាម ហេីយក៏ត្រូវបានអង្គភាព ដកបញ្ឍរជេីង ដាក់វិន័យ ។ល។
តេីអ្នកដែលយករូបភាពចាស់មកផុសនេះ ដែលមានគិតថា មន្ត្រីភាគច្រេីនបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ទោះជាភ្លៀង ខ្យល់ ក្តៅ រងារ យ៉ាងណា ក៏នៅតែឈរ សម្រួលចរាចរណ៍ជូនពលរដ្ឋជានិច្ច ដេីម្បីកុំឲ្យមានការកកស្ទះ ។
បច្ចុប្បន្នយើងត្រូវសរសើរពីទឹកចិត្តប្រជាពលរដ្ឋ និងសមត្ថកិច្ច មានកត្តាយោគយល់គ្នា ចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា កាន់តែប្រសើរជាងមុនៗ៕
ដោយ ៖ សុខ ខេមរា