ប៉ោយប៉ែត៖ គោញីឈ្មោលចំនួន៦ក្បាលតែងតែដើរតាមទីសាធារណៈរាប់សិបឆ្នាំត្រូវអាជីវករលក់បន្លែម្នាក់ចាប់ប្រគល់ឱ្យអាជ្ញាធដើម្បីរកមុខម្ចាស់គោទារសំណងនៅថ្ងៃទី០២ខែតុលាឆ្នាំ២០២២នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការរៀបរាប់អាជីវករលក់បន្លែ លោកសុខ សារឿន ភេទប្រុសអាយុ៦១ឆ្នាំរស់នៅក្នុងភូមិខាងលើប្រាប់ថាៈ បន្លែរបស់លោកបានទិញ តពីផ្សារត្រីប៉ោយប៉ែតជារាល់ថ្ងៃដូចសព្វមួយដង តែដោយសារយប់កើតលោកមានការអត់ងងុយក៏ទុកបន្លែលើកង់បីនៅចតសំយាបមុខផ្ទះ ស្របពេលនោះគោដែលតែងតែដើរត្រាចចររាល់ថ្ងៃបានចូលមកស៊ីគ្មានសល់ធ្វើឲ្យគាត់មានការខកខានមិនបានទៅលក់។គាត់បន្តថា ការចាប់សត្វគោទាំង៦ក្បាលដែលដើរត្រាចចររាល់ថ្ងៃយប់នេះបំណងទី១ឲ្យម្ចាស់គោមកសងសំណងថ្លៃខូចខាតនៅបន្លែគ្រប់ប្រភេទដែលគាត់ទិញពីផ្សារបម្រុងយកដើរលក់និងម្យ៉ាងទៀតក៏សូមអំពាវនាវដល់អភិបាលគណៈអភិបាលក្រុងប៉ោយប៉ែតមេត្តាជួយចាត់វិធានការចំពោះម្ចាស់គោដែលចិញ្ចឹមដើម្បីផលប្រយោជន៍របស់ខ្លួនហើយលែងឲ្យដើរស៊ីដំណាំអ្នកស្រុកពេញភូមិនៅក្រុងប៉ោយប៉ែត មិនតែប៉ុណ្ណោះហ្វូងគោទាំងអស់ដើរដេកមុខផ្ទះអ្នកស្រុក មានអាចម៍មាននោមបាត់បង់បរិស្ថាននៅក្នុងក្រុងផងដែរ។
បញ្ហាហ្វូងគោនៅក្រុងប៉ោយប៉ែតពលរដ្ឋតែងតែរអូររទាំពីសុវត្តិភាពចរាចរណ៍តាមផ្លូវជាតិនិងផ្លូវបេតុងក្នុងក្រុងផងដែរ។
ពួកគាត់បញ្ជាក់ថា ហ្វូងគោដែលដើរត្រាចចរនេះកើតមានច្រើនឆ្នាំមកហើយ ចៅហ្វាយក្រុងរហូតបីជំនាន់នៅមិនទាន់ចាត់វិធានការចំពោះហ្វូងគោបាននៅឡើយ។
បញ្ហាខាងលើនេះលោកមេភូមិមិត្តភាពលោកថា លោកបានពិនិត្យឃើញថាសត្វគោបានមកស៊ីបន្លែរបស់គាត់មែន តែលោកបានរាយការណ៍ជូនសង្កាត់និងប៉ុស្ដិ៍រដ្ឋបាលហើយ ៕
ដោយ ៖ វណ្ណា