ភ្នំពេញ ៖ សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងស្រ្តីម្នាក់ដែលបានជិះឡាន និងពុំបានពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចហៅធ្វើការណែនាំអប់រំ បែរជាចោទប្រកាន់ និងប្រេីពាក្យសម្តីមិនសមរម្យមកលេីសមត្ថកិច្ចទៅវិញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមធ្វើការគូសបញ្ជាក់ថា នៅវេលាម៉ោងប្រហែល ៩:០០នាទីព្រឹក ថ្ងៃទី១ខែតុលាឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការឃាត់រថយន្តម៉ាកvigo២បាំងកន្លះពណ៌ខ្មៅផ្លាកលេខ2P-5250ភ្នំពេញ ដើម្បីធ្វើការអប់រំឱ្យពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវព្រោះប្រពន្ធគាត់ពាក់ខ្សែក្រវាត់មិនបានត្រឹមត្រូវ ទើបសមត្ថកិច្ចបានព្យាយាមបញ្ឈប់រថយន្ត ដេីម្បីធ្វើការណែនាំអប់រំ ប៉ុន្តែបែរជា ចោទប្រកាន់សមត្ថកិច្ចខុសពីការពិតទៅវិញ ។
សូមចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា ដេីម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យស្លាប់ របួស និងខូចខាតទ្រព្យ សម្បត្តិជាច្រេីនជារៀងរាល់ថ្ងៃ ៕
ដោយ : សហការី