ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយ API ដែលគាំទ្រដោយOXFAM បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផែនការគណនេយ្យភាពសង្គម ដល់មន្ត្រីបង្គោលគណនេយ្យភាពសង្គមខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយ API ដែលគាំទ្រដោយOXFAM បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផែនការគណនេយ្យភាពសង្គម ដល់មន្ត្រីបង្គោលគណនេយ្យភាពសង្គមខណ្ឌសែនសុខ។ 

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជេដ្ឋ គឹមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតំលៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គជអប និងជាតំណាងលេខាធិការដ្ឋាន គជអប ក្រសួងមហាផ្ទៃ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោកស្រី បុិល សោភណ្ឌនារី អភិបាលរងខណ្ឌ លោក ញាន ចន្ថាវេរ៉ា អភិបាលរងខណ្ឌ លោក ម៉ាន់ វ៉ាន់ផានិត ប្រធានកម្មវិធីជាន់ខ្ពស់ តំណាងអង្កការAPI ដោយមានការអញ្ជើញចូលរួមពីលោកស្រីនាយរងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធ សង្កាត់គោលដៅចំនួន០៣ សង្កាត់ក្រាំងធ្នង់ សង្កាត់ភ្នំពេញថ្មី សង្កាត់អូរបែកក្អម លោកនាយកសាលាបឋមសិក្សា អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ការិយាយល័យអប់រំយុវជន និងកីឡាខណ្ឌ  លោក លោកស្រីប្រធានមណ្ឌលសុខភាព និងមន្ត្រីបង្គោលគណនេយ្យភាពសង្គមខណ្ឌ សង្កាត់។

នៅឆ្នាំ២០២២នេះគឺជាឆ្នាំទី៤ហើយដែលបានអនុវត្តគណនេយ្យភាពសង្គមដំណាក់កាលទី២ មានរយៈពេល៥ឆ្នាំ (២០១៩-២០២៣) ដែលលេខាធិការដ្ឋាន គជអប បានចាប់យកខណ្ឌសែនសុខ និងសង្កាត់ចំនួន០៣ មណ្ឌលសុខភាព០៤ សាលាបឋម០៧ មកសាកល្បងមុនគេនៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ២០២២នេះ រដ្ឋបាលខណ្ឌ បានបន្តសហការជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ ពង្រីកវិសាលភាពគម្រោងគណនេយ្យភាពសង្គមចំនួន០៣សង្កាត់បន្ថែមទៀត មណ្ឌលសុខភាព០១ សាលាបឋមចំនួន០៤ និងវិទ្យាស្ថានអប់រំពិសេស៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖