ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ កែសម្រួលនូវវិធានការសុខាភិបាលចំពោះអ្នកដំណើរមកពីបរទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ឋ អ្នក សារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជន ឱ្យបានជ្រាបថា យោងលិខិតលេខ ២៥៤ សខល របស់ ក្រសួងសុខាភិបាល ចុះថ្ងៃទី៣ ខែតុលាឆ្នាំ២០២២រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរមកពីបរទេស ដូចខាងក្រោម៖

១)ដកចេញនូវវិធានការបង្ហាញសេចក្តីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំង កូវីដ១៩ ពេញលេញពេលមកដល់កម្ពុជា។

២) បន្តរក្សាទុកនូវម៉ាស៊ីនវាស់កំដៅពីចម្ងាយ នៅតាមច្រកទ្វារចេញចូលប្រទេស ព្រមទាំងរក្សាទុកមន្តី ទទួលបន្ទុកចត្តាឡីស័កមួយចំនួននៅតាមច្រកទ្វារព្រំដែន ដើម្បីពិនិត្យ ផ្ដល់យោបល់ចំពោះអ្នកដំណើរ ដែលមានរោគសញ្ញា ឬអ្នកជំងឺដែលមានតម្រូវការជាយថាហេតុ។

ទោះបីជាមានការកែសម្រួលនូវវិធានការសុខាភិបាល ដូចមានចែងខាងលើនេះក៏ដោយ ក្រសួងសុខារីបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដួសមួលដ្ឋាន ឬដួសជំរុញ អញ្ជើញទៅចាក់នៅតាមទីកន្លែងចាក់វ៉ាក់សាំងដែលមាននៅតាមរាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជាដោយពុំតម្រូវ ឱ្យបង់ប្រាក់ឡើយ។ ក្រសួងសុខាភិបាល ក៏សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់គ្នា គប្បីមានការប្រុងប្រយ័ត្ន និងបន្តអនុវត្តនូវវិធានការ “៣កុំ ៣ការពារ” និងតាមដានសុខភាពឱ្យបានខ្ជាប់ខ្ជួន ចៀសវាងការចម្លងវីរុសកូវីដ-១៨ ជាយថាហេតុ។

អាស្រ័យហេតុតនេះ ក្រសួងទេសចរណ៍សូមអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមអនុវត្តសេចក្ដីជូនដំណឹងនេះប្រកប ដោយ ប្រសិទ្ឋភាពខ្ពស់ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះឱ្យបានទូលំទូលាយ សំដៅទាក់ទាញទេសចរជាតិ-អន្តរជាតិ ឱ្យមកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយះ ផ្តល់ភាពកក់ក្ដៅ- សុវត្ថិភាព ស្អាត និងបៃតង” កាន់តែច្រើន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖