ព័ត៌មានទាន់ហេតុការណ៍៖

លើកពេល ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ ខណៈទឹកស្ទឹងសែនហក់ឡើង !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ពិធីអុំទូកខេត្តកំពង់ធំ ត្រូវបានលើកពេល ខណៈស្ទឹងសែន ទឹកហក់ឡើងខ្លាំង ! នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ការលើកពេល ពិធីអុំទូកខេត្តកំពង់ធំ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២។ 

រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់  លោក លោកស្រី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ ឲ្យបានជ្រាបថា ដោយកត្តាស្ថានភាពអាកាសធាតុ និងកម្ពស់ទឹក ស្ទឹងសែនកំពុងហក់ឡើងជាបន្តបន្ទាប់ មិនអាចឲ្យទូកអុំឆ្លងកាត់ក្រោមស្ពានបាន ដូច្នេះពិធីអុំទូកដែលគ្រោង រៀបចំឡើង នៅថ្ងៃ១៤-១៥កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ ត្រូវលើកពេលទៅពេលក្រោយ។ ពិធីអុំទូកនេះនឹងរៀបចំនៅពេលដែលកម្ពស់ទឹកស្ទឹងសែន មានលក្ខណៈសមស្របអាចឲ្យរៀបចំពិធីបាន សម្រាប់កាលបរិច្ឆេទជាក់លាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹង ជាថ្មី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម  អស់លោក លោកសី អ្នកនាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណៈជន និងបង ប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ៕

ដោយ : សិលា


ចែករំលែក៖