ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់នគរបាលស្រុកកណ្តៀត នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទបង្កហិង្សារវាងជនជាតិខ្មែរ និងជនជាតិវៀតណាម នៅលើផ្ទៃបឹងទន្លេសាប បណ្ដាលឱ្យមនុស្សចំនួន ៣នាក់រងរបួសធ្ងន់ស្រាល រួចនាំគ្នារត់គេចខ្លួនបាត់។
របាយការណ៍ដដែលបន្តថា ករណីហិង្សាដោយចេតនាកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ដែលបានបង្កឡេីងរវាងជន ជាតិខ្មែរនិងជនជាតិវៀតណាមនៅចំណុចលោកតាក្បាលប្រាំលេីផ្ទៃបឹងទន្លេសាបស្ថិតនៅភូមិរាំងទិល ឃុំរាំង ទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដែលបណ្តាលអោយជនជាតិវៀតណាមរងរបួសធ្ងន់ និងស្រាលចំនួន០៣ នាក់។
របាយការណ៍នគរបាលស្រុក បានឱ្យដឹងទៀតថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានសហការស្រាវជ្រាវ និងបានធ្វេីការឃាត់ខ្លួនជនសង្ស័យទាំងនោះកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី និងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀងដែលមានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះធឿន ថុង ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះធឿន ធូ ភេទ ប្រុស អាយុ៣៨និង ៣-ឈ្មោះគឹម វី ភេទ ប្រុស អាយុ៣៤ឆ្នាំ។ជនសង្ស័យទាំង៣នាក់ប្រកបមុខរបរនេសាទជាជនជាតិខ្មែរ រស់នៅភូមិរាំងទិល ឃំុរាំង ទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ក្រោយពីការឃាត់ខ្លួនសមត្ថកិច្ចយេីងបានសាកសួរយកចម្លេីយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ (ខាងភាគីខ្មែរ)បានសារភាពថា ពួកគាត់ពិតជាបានវាយតប់ជាមួយភាគីជនជាតិវៀតណាមចំនួន ០៣នាក់(ដោយប្រេីច្រវ៉ាទូក)វាយគ្នាទៅវិញទៅមកដូចគ្នា ហេីយបណ្តាលឲ្យខាងភាគីវៀតណាមរងរបួសធ្ងន់ និងស្រាលចំនួន០៣នាក់ ដោយសារករណីនេសាទត្រី រាយ មងជាន់លេីគ្នា(ភាគីវៀតណាមកាត់មងខាងភាគីខ្មែរ(ពួកគាត់)។
សមត្ថកិច្ចនគរបាលបានស្នើសុំលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្តពោធិ៍សាត់ ធ្វេីការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ រយៈពេល៤៨ម៉ោង ដេីម្បីបំពេញបែបបទតាមនីតិវីធីបន្ត៕
ដោយ៖អារុណរះ