ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរសាធារណការខេត្តព្រះវិហារសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ស្ថិតក្នុងស្រុកជាំក្សាន្ត

ចែករំលែក៖

ខេត្ត​ព្រះវិហារ ​​៖​ បេីយោង​តាមប្រភពព័ត៌មានពីមន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ នៅថ្ងៃអង្គារ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតកម្រិតប្រកាសអាសន្ន។ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បីថែរក្សាផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព។

ក្រោយពីបានទទួលសេចក្តីជូនដំណឹងនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម​ លោកជំទាវ​ អ្នកឧកញ៉ា លោក លោកស្រី សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តគ្រប់ប្រភេទទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដោយស្មារតីយោគយល់ និងសហការជាមួយយើងខ្ញុំដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួម ចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

ខាងក្រោមនេះជាលិខិត​របស់មន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារ ​៖

ដោយ៖ សហការី


ចែករំលែក៖