ក្រុមអធិរាជស Real Madrid នឹងសម្លឹងមើលការបន្តការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេនៅដើមដំបូងនៃវគ្គចែកពូល UEFA Champions League នៅពេលដែលពួកគេប្រកួតជាមួយក្រុមភ្ញៀវ ShakhtarDonetsk នៅ Estadio Santiago Bernabéu នៅរាត្រីថ្ងៃពុធនេះ។
ការប្រកួតវគ្គចែកពូលចុងក្រោយរបស់ Real Madrid បានយកឈ្នះលើក្រុម RB Leipzig ២–០ នៅផ្ទះ។ ពេលនោះកីឡាករ Federico Valverdeនិង Asensio ស៊ុតបញ្ចូលទីក្នុងជ័យជម្នះនេះ។ ពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួត១៤លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ១១ ស្មើ៣) ដែលនឹងធ្វើជាម្ចាស់ផ្ទះតទល់នឹងក្រុម ShakhtarDonetsk។
ចំណែក Shakhtar Donetsk បានលេងស្មើ ១–១ ក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេនៅក្នុងទឹកដីរបស់ខ្លួនទល់នឹងក្រុម Celtic។ពេលនោះ Mykhailo Mudryk ស៊ុតបញ្ចូលទីក្នុងលទ្ធផលស្មើ។ ពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួត១១ចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ៨ ស្មើ៣) ។
Real Madrid កំពុងឈរលើកំពូលតារាងមាន៦ពិន្ទុ ខណៈ ShakhtarDonetsk មាន៤ពិន្ទុឈរលេខ២ ខណៈដែល Celtic កំពុងឈរលេខ៣និង RB Leipzig ឈរលេខ៤ដោយគ្មានពិន្ទុ។ Real Madrid បានឈ្នះការជួបគ្នាចុងក្រោយរវាងក្រុមទាំង២ ដោយបានយកឈ្នះ ២–១ ក្នុងការប្រកួតវគ្គចែកពូល Champions League នៅកីឡដ្ឋាន Estadio Santiago Bernabéu កាលពីរដូវកាលមុន។
ក្រុមម្ចាស់ផ្ទះ Real Madrid បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតជាប់គ្នាចំនួន១១ក្នុងការប្រកួតទាំងអស់។ ពួកគេបានស៊ុតបញ្ចូលទីគ្រប់ការប្រកួតចាប់តាំងពីជំនួបនៅ La Liga ជាមួយ Real Betis កាលពីខែឧសភា។
ក្រុមម្ចាស់ផ្ទះ Real Madrid បានលេងការប្រកួតក្នុងផ្ទះតែមួយគត់របស់ពួកគេរហូតមកដល់បច្ចុប្បន្ននៃរដូវកាល Champions League នេះក្នុងការយកឈ្នះលើ RB Leipzig។ ចំណែកក្រុម Shakhtar Donetsk បានទទួលជ័យជម្នះក្នុងការប្រកួតលើកមុនតែមួយគត់របស់ពួកគេដែលក្រៅទឹកដីលើក្រុម NSK Olimpijs’kyj ក្នុងការប្រកួតក្នុងរដូវកាលនេះ។ ក្រុមមកពីអ៊ុយក្រែនមួយនេះកំពុងសម្លឹងរកការបន្ថែមការឈ្នះការប្រកួតក្រៅដីចំនួន៥ ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់។
ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ Real Madrid ឈ្នះ៥ និងស្មើ១។ ពួកគេបានស៊ុតបាល់បញ្ចូលទីបាន១៤ និងរបូត៤គ្រាប់ក្នុងការប្រកួតនោះ។ ចំណែកក្រុម Shakhtar Donetsk បានឈ្នះ៥ និងស្មើ១ ក្នុង៦ចុងក្រោយរបស់ពួកគេ។ ក្រុមបានស៊ុតបាល់បញ្ចូលទីបាន១៥គ្រាប់ និងរបូត៤គ្រាប់ក្នុងការប្រកួតនោះ។ ការប៉ះគ្នារវាងគូទាំង២នេះគឺធ្វើឡើងនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៦ តុលាម៉ោងនៅកម្ពុជា សម្រាប់វគ្គជម្រុះតាមពូលសប្តាហ៍ទី៣ ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)