ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ កើតឡើង​៧​លើក​ ស្លាប់​និង​របួស​១៣​នាក់​ នាថ្ងៃ​ទី​០៧​ ខែតុលា​ !!!

ចែករំលែក៖

 ​ភ្នំពេញ​៖​ បើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៦​នាក់​ របួសធ្ងន់​ ៦​នាក់​ និង​របួសស្រាល​ ១​នាក់​ ។​ ដូច្នេះ​សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ 

​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៧​ ខែតុលា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១៣​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៧​លើក​។ 

ជាមួយគ្នានេះ​ នាយកដ្ឋាន​ ក៏សូមអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍​ ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕

ដោយ​៖អារុណ​រះ(រូបភាព៖ ឯកសារ)


ចែករំលែក៖