ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់​ តាម​ដីកា​ពី​បទ​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

ចែករំលែក៖

ខេត្ត​​កណ្ដាល ​៖​ ជន​ត្រូវ​ចោទ​ម្នាក់​ ត្រូវ​បាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ធ្វើការ​ចាប់ខ្លួន​ ដោយ​អនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​ខេត្តកណ្ដាល​ ចោទ​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។​

នេះបើ​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២២។ 

​ប្រតិបត្តិការ​ចាប់ខ្លួន​ខាងលើ​នេះ​ធ្វើ​ឡើង​ វេលា​ម៉ោង​៧​និង​៣០​នាទី​ ថ្ងៃ​ទី​៧​ ខែតុលា​នេះ​ ចំណុច​ភូមិ​ព្រែក​ថ្មី​ ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ប​បាន​ឲ្យ​ដឹង​ថា​ ជន​ត្រូវ​ចោទ​ឈ្មោះ​ ច​ន​ វណ្ណ​នី​ ហៅ​ តែ​ត​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​សំណង់​ មាន​ទីលំនៅ​បច្ចុប្បន្ន​ ភូមិ​ព្រែក​ថ្មី​ ឃុំ​ជ័យ​ធំ​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​ជន​នេះ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៥៣/២២​ ចុះ​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២២​ របស់​លោក​ អាត​ ច័ន្ទ​ដា​រា​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តកណ្តាល​ ពី​បទ​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ភូមិ​ សេ​ដា​ ឃុំ​វិហារ​សួគ៌​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២១​ ។​ករណី​នេះ​ នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ៖ អារុណរះ


ចែករំលែក៖