ព័ត៌មានទាន់ហេតុការណ៍៖

វែកមុខសញ្ញាចោរ​ ដែលតែងតែ​ធ្វើ​សកម្មភាព​ លួច នៅខេត្ត​ព្រះ​វិហារ​!

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២២ វេលាម៉ោង ១៦និង៣០នាទី កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគូលែនត្បូង បានហៅឈ្មោះ  យ៉េង តុលា ហៅក្រៅភ័ក្រ្ត ភេទប្រុសអាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត ភូមិអូរដំបង ឃុំអូរធំ ស្រុកកំរៀង ខេត្តបាត់ដំបង។

បច្ចុប្បន្នស្នាក់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីចោរកម្មលួចម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរី២០១៤ពាក់ស្លាកលេខកំពងចាម 10 -4000 កាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១៥និង៣០នាទីនៅចំណុចត្មាតពងភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយឈ្មោះ យ៉េង តុលា បានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូនេះមែន។

ករណីនេះមុខសញ្ញាសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគូលែនដើម្បីរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖