ភ្នំពេញ៖ នាល្ងាចថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២២នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន ដែលបានដំណេីរការអស់រយៈពេល១ថ្ងៃ ជូនដល់លោក លោកស្រីជាមន្ត្រី បុគ្គលិកចំនួន៥០នាក់ (ស្រី១៩នាក់) បម្រើការងារនៅមន្ទីអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ។
មានប្រសាសន៍បិទវគ្គនាឱកាសនោះ ក្នុងនមលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវសេចក្តីផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមកោតសរសើរវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ លោកក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដែលផ្តល់កិច្ចសហការយ៉ាងល្អដែលធ្វេីឱ្យវគ្គបណ្តុះបណ្តាលរបស់យេីងដំណេីរការបានរលូនរហូតទទួលបាននូវជោគជ័យគួរជាទីមោទនៈ ។ មុននឹងប្រកាសបិទវគ្គ លោកនាយកប្រតិបត្តិសាខា សង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះហេីយ លោក លោកស្រីទាំងអស់ នឹងអាចប្រេីប្រាស់ចំណេះដឹងនេះសម្រាប់ជួយសង្គ្រោះដល់ក្រុមគ្រួសារ មិត្តភក្តិបងប្អូនរួមការងារ ក៏ដូចជាប្រជាពលរដ្ឋផ្សេងដែលរងគ្រោះថ្នាក់ កាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះបាន មុនពេលទ្បានពេទ្យឬក្រុមសង្គ្រោះមកដល់ ក៏ដូចជាយកទៅផ្សព្វផ្សាយបន្តឱ្យបានកាន់តែទូលំទូលាយថែមទៀត ។
សូមបញ្ជាក់ថា៖ សម្រាប់ប្រធានបទដែលលេីកយកមកបង្ហាត់បង្ហាញរួមមាន ការជួយសង្គ្រោះជនសន្លប់បាត់បង់ស្មារតី ការធ្វើចលនាចង្វាក់បេះដូង(CPR) រលាក បាក់ឆ្អឹង ស្លាក់ លង់ទឹក ពស់ចឹក ជាដើម ។ ល៕
ដោយ : សហការី