ភ្នំពេញ ៖ បុសសម្នាក់បើករថយន្តម៉ាក SIENNA មួយ គ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូយ៉ាងពេញទំហឹង បណ្តាលឲ្យរបាំងថ្មខ្ទាតជិត ៣ម៉ែត្រ ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ បង្កឡើងកាលពីព្រលប់ថ្ងៃទី ១៥ខែតុលាឆ្នាំ ២០២២ នៅត្រង់ចំណុចមុខហាងកាហ្វេអាម៉ាហ្សូន តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរបាំងថ្មពុះចែកទ្រង់ផ្លូវមួយកង់បានវៀចចេញពីជួរ ងាកចូលមកចំណីផ្លូវរយៈពេលជាច្រើនថ្ងៃមកហើយ ដោយមិនឃើញមានអាជ្ញាធរមូលដ្ឋានចុះមកតម្រង់ឲ្យត្រង់ជាជួរវិញទេ លុះដល់ម៉ោងកើតហេតុខាងលើក៏មានរថយន្តម៉ាកTOYOTA SIENNAមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-0716 បើកបរដោយបុរសម្នាក់ធ្វើដំណើរទើសដៅពីកើតទៅលិច ជ្រុលទៅមុខរបាំងថ្មមួយកង់ដែលវៀចចេញពីពេញទំហឹងបណ្ដាលឲ្យរបាំងថ្មខ្ទាតជិត៣ម៉ែត្រ។ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំទៅលេងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ