កីឡាករ Mason Greenwood របស់ក្លិបបិសាចក្រហម Manchester United បានបង្ហាញខ្លួននៅក្នុងតុលាការ ដែលត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ។
យុវជនវ័យ២១ឆ្នាំរូបនេះក៏ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាម និងពាក់ព័ន្ធនឹងការគ្រប់គ្រង និងការបង្ខិតបង្ខំម្តងហើយម្តងទៀត។ គាត់ត្រូវបានចាប់ខ្លួនកាលពីខែមករា ចំពេលមានការចោទប្រកាន់ជុំវិញរូបភាព និងវីដេអូដែលផុសលើអុីនធើណេត។
ខ្សែប្រយុទ្ធមកពី Bowdon រូបនេះបាននិយាយតែដើម្បីបញ្ជាក់ឈ្មោះរបស់គាត់ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋាននៅឯតុលាការ Manchester និង Salford Magistrates។ បន្ទាប់មកការបន្តនីតិវិធីត្រូវបានពន្យារពេលដោយចៅក្រម Mark Hadfield ដែលបាននិយាយថា ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងលើការរៀបចំនៅក្រៅឃុំរបស់កីឡាករបាល់ទាត់នៅពេលក្រោយ។ Greenwood បាននៅក្រៅឃុំតាំងពីខែមករា ប៉ុន្តែត្រូវបានចាប់ខ្លួនម្តងទៀតនៅ Trafford កាលពីថ្ងៃសៅរ៍ពីបទរំលោភលើលក្ខខណ្ឌ។
ដោយពាក់អាវយឺតម៉ាក Nike ពណ៌ប្រផេះ និងស្បែកជើងរត់ពណ៌ប្រផេះ គាត់ត្រូវបានមន្ត្រីពីរនាក់នាំនៅខាងមុខ។ ក្រុមគ្រួសាររបស់លោកបានអង្គុយនៅក្នុងសាលសាធារណៈក្នុងបន្ទប់សវនាការតូចមួយរួមជាមួយសមាជិកសារព័ត៌មាន។
ការប៉ុនប៉ងរំលោភត្រូវបានគេចោទប្រកាន់ថា បានកើតឡើងក្នុងខែតុលា ឆ្នាំ២០២១។ អាកប្បកិរិយានៃការគ្រប់គ្រង និងការបង្ខិតបង្ខំទាក់ទងនឹងអំឡុងពេលចន្លោះខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២២ ដែលគាត់ត្រូវបានគេចោទប្រកាន់ថា បានបញ្ចេញមតិគំរាមកំហែង និងបង្ខូចកេរ្តិ៍ឈ្មោះចំពោះអ្នកប្តឹង ក៏ដូចជាការចូលប្រើប្រាស់ និងត្រួតពិនិត្យគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នារីរងគ្រោះផងដែរ។
ការចោទប្រកាន់ពីបទរំលោភបំពានលើរាងកាយជាក់ស្តែង ត្រូវបានគេនិយាយថា បានកើតឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២១។ ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការចោទប្រកាន់លើអុីនធើណេតនៅដើមឆ្នាំ ខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួនមួយសម្រាប់ក្រុមអង់គ្លេសត្រូវបានព្យួរពីការលេង ឬហ្វឹកហាត់ជាមួយក្លិបនៅ Old Trafford ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)