ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ជំនាញ​ បន្តចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​​ស្រុក​មោងឫស្សី​

ចែករំលែក៖

  ខេត្ត​​បាត់ដំបង​៖​ បេី​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រឹកថ្ងៃ​​ទី​២៣​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ ​លោក​ឧត្តមសេនីយ៍ត្រី​ ចេ​ង​ ឡេ​ង​ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ លោក​វរសេនីយ៍ទោ​ បឿ​ អាត​ នាយ​រង​ការិយាល័យ​ប្រឆាំង​បទ​សេដ្ឋកិច្ច​ ប្រធាន​ក្រុម​ប្រតិបត្តិការ​គោលដៅ​ស្រុក​មោង​ប្ញ​ស្សី​,​ លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​ស្រុក​មោងឫស្សី​ សហការ​ជាមួយ​ លោក​វរសេនីយ៍ទោ​ អ៊ី​ សេង​ហុង​ ប្រធាន​ស្នាក់​ការ​ទិស​ទន្លេសាប​ភូមិភាគ​ទី​៥​ និង​លោក​ តោ​ ថា​រី​ នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​អន្លង់​វិល​ បាន​ចុះ​ទៅ​បង្ក្រាប​បទល្មើស​នេសាទ​ នៅ​ចំណុច​ត្បួ​ង​បឹង​គា​ ក្នុងភូមិ​សាស្ត្រ​ ភូមិ​ម៉ា​ណោ​ក​ ឃុំ​តា​លាស់​ ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង​ ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នោះ​ បានធ្វេី​ឡើង​កាលពីថ្ងៃ​ទី​២២​ ខែតុលា​ម្សិលមិញនេះ​​ កម្លាំង​សមត្ថកិច្ច​ចូលរួម​សរុប​ចំនួន​១៨​នាក់​ និង​ប្រើប្រាស់​សម្ភារៈ​រួម​មាន​ កាណូត​ស្មាច់​ ០៥​គ្រឿង​ កាំបិត​ចំនួន​ ១០​ដើម​ និង​កណ្តៀវ​ចំនួន​ ០៦​ដើម​ ។​

​ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បាន​ ៖​ -​ សាច់​មង​ប្រវែង​ ៦៥០​ម៉ែត្រ​ -​ ឡុ​ក​ចាប់​ត្រី​ចំនួន​ ០៣​គ្រឿង​ -​ បង្គោល​ចំនួន​ ២៥០​ដើម​ ។​  ​ចំពោះ​ករណី​នេះ​ រាល់​វត្ថុ​តាង​ដែល​បង្ក្រាប​បាន​សមត្ថកិច្ច​កាប់​បំផ្លាញ​និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ ។​ ដោយឡែក​ជនល្មើស​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ ៕

ដោយ​៖សហការី​


ចែករំលែក៖