ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធទាំងស្រុងចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ចុះ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែងបន្លំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ ឬក៏អនុញ្ញាតឱ្យក្រុមហ៊ុនខាង លើធ្វើអាជីវកម្មនៅកម្ពុជានោះទេ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ករណីនេះ ឱ្យបានឆាប់បំផុត ៕
ដោយ : សិលា