ព័ត៌មានទាន់ហេតុការណ៍៖

លោក សែម គន្ធា ត្រូវបានក្រសួងមហាផ្ទៃផ្ទេរតំណែង ទៅជាអនុប្រធាននាយកដ្ឋានអង្គរក្ស វិញហើយ

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងពីស្នងការរងទទួលផែនការងារនគរបាលសណ្នាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទៅជាជាអនុប្រធាននាយកដ្ឋានអង្គរក្ស វិញហើយ។ នេះបើយោងតាមប្រកាស ស្តីពី ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”ទទួលបាននៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ 

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានអង្គរក្ស ប្រធានអង្គភាពតម្រួតបទបញ្ជា ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងអស់លោក ដូចមានឈ្មោះក្នុង ប្រការ១ ប្រការ២ និងប្រការ៣ ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ : សិលា


ចែករំលែក៖