ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ! កម្ពុជាបំបែកប្រវត្តិសាស្រ្តថ្មីក្រោយកញ្ញា ពេជ្រ វត្តីសារ៉ាវ៉ាឌី បានហក់ចូលទៅដល់វគ្គ១០នាក់ចុងក្រោយ ពី Miss Grand International 2022

ចែករំលែក៖

ឥណ្ឌូនេស៊ី៖ ការប្រកួតផ្តាច់ព្រ័ត្រ Miss Grand International 2022 ដែលបានធ្វើឡើងកាលពីយប់ថ្ងៃទី២៥ ខែតុលា ប្រជាជនខ្មែរទាំងអស់កំពុងតែមានមោទនភាពយ៉ាងខ្លាំងចំពោះ បវរកញ្ញាតំណាងកម្ពុជារូបនេះ ព្រោះថា វត្តី ពីមួយវគ្គទៅមួយវគ្គនាងធ្វើបានយ៉ាងល្អបំផុត រហូតដល់ឆក់បេះដូងគណៈកម្មការ ជាប់បានទៅដល់វគ្គtop 10 ។ 

   គេនៅចាំបានថា អំឡុងពេលនាងប្រកួត ប្រជាជនខ្មែរសុទ្ធតែគិតដូចគ្នាថា ពួកគេមិនទាន់ប្រាថ្នាមកុដនោះទេ សុំត្រឹម top 10 ឬក៏ top 5 បានហើយ ហើយការរំពឹងនេះពិតជាដូចបំណងមែន សូមចូលរួមអបអរ វត្តី ដែលជាបេក្ខភាពតស៊ូរបស់កម្ពុជា។ ពលរដ្ឋកម្ពុជាគ្រប់គ្នាពិតជាបានមើលឃើញពីការខំប្រឹងរបស់វត្តីដែលខំអស់ពីសមត្ថភាព ពួកគេចង់ប្រាប់វត្តីថា អរគុណខ្លាំងបំផុតដែលនាំកម្ពុជាឱ្យមានថ្ងៃនេះ ។ អ្នកលេងបណ្តាញសង្កម ប្រជាជនខ្មែរ អ្នកលេងបណ្តាញសង្កមមកពីជុំវិញពិភពលោក រួមនឹងគណៈកម្មការ ក្នុងការប្រកួតសុទតែលាន់មាត់សរសើរពីសមត្ថភាពនឹងការតស៊ូរបស់វត្តី ជាពិសេសនោះគឺគ្រប់ឈុតរាត្រីសមោសរដែលនាងបានគ្រងគឺសុទតែស្រស់ស្អាតស័ក្តិសមនឹងដងខ្លួនដ៏ស្រឡូនរបស់នាងខ្លាំងណាស់ ។  សម្រាប់ក្រុម raction វិញ ក្នុងឆ្នាំនេះក៏ប្លែកដូចគ្នា អ្វីដែលប្លែកនោះគឺប្រជាជនខ្មែរជាច្រើនចាប់ធ្វើវីដេអូនេះឡើងដើម្បីបង្ហាញអារម្មណ៍ថាស្រលាញ់បវរកញ្ញាតំណាងកម្ពុជាខ្លាំងប៉ុនណា ហើយក្រុម reaction នោះគឺនៅមានសុទ្ឋតែតារាល្បីៗប្រចាំស្រុកខ្មែរ ក្នុងនោះមានដូចជា កញ្ញា រឿន ណាត ក្រុមតារាកំប្លែងភេទទី៣ ស៊ីងៗ អ្នកនាង ខាត់ សុឃីម កញ្ញា សាយ ហ្វុន miss queen cambodia កញ្ញា លីវ ជីលី miss grand cambodia  2020 រួមនឹងតារាល្បីៗជាច្រើនទៀតផងដែល ។ 

    សូមបញ្ជាក់ជូនទស្សនិកជនថា  សម្រាប់ម្ចាស់មកុដ miss grand international 2022 បានទៅលើប្រទេស brazil លំដាប់រងទី១បានទៅលើប្រទេសថៃ លំដាប់រងទី២បានទៅលើប្រទេស Indonesia លំដាប់រងទី៣ បានទៅលើប្រទេស Venezuela និងលំដាប់រងទី៤បានទៅលើប្រទេស Czech ។

    គួរបញ្ជាក់ផងដែរថា ពេជ្រ វត្តីសារ៉ាវវ៉ាឌីគឺជាតារាសម្តែង និងបង្ហាញម៉ូតដ៏មានទេពកោសល្យម្នាក់ផងដែរ ដែលនាងធ្លាប់កាន់តំណែងតួឯកថែមទៀតផង ដូចជារឿង “ប្តីគេ” និងរឿង ខ្មោចខ្លឹមត្រាច ជាដើម។ចំណុចទី២ នាងធ្លាប់ជាបេក្ខជនលេចធ្លោក្នុងកម្មវិធីប្រគួតសម្រស់ MISS CAMBODIA  2020   ដោយនាងគឺជាអតីតម្ចាស់ជ័យលាភីរងលំដាប់ទី១នៃកម្មវិធីនេះ និងកាន់ពានថតរូបស្អាតផងដែរ ហើយនេះគឺជាបទពិសោធន៍ និងជាចំណុចខ្លាំងដែលមានស្រាប់ក្នុងវិស័យប្រគួតសម្រស់។ មុននេះនាងធ្លាប់ប្រាប់សារព័ត៌មានយើងថានាងត្រៀមរួចជាស្រេចទាំងរូបរាងកាយ សម្រស់សមត្ថភាព និងចំណេះដឹងដើម្បីចូលរួមប្រកួត។ ចំណុចទី៣ នាងទទួលបានការគាំទ្រលើកទឹកចិត្ត ពិសេសការឧបត្ថម្ភគ្រប់ផ្នែកទាំងឈុតរាត្រីសមោសរដែលកាត់ដេរយ៉ាងស្រស់ស្អាតទាក់ទាញពីក្រុមអ្នកជំនាញ ឈុតតំណាងខេត្តព្រះសីហនុគឺឈុតសុវណ្ណមច្ឆាដ៏លេចធ្លោអ្នកជំនាញផាត់មុខ និងធ្វើសក់ ដែលបង្ហាញថានាងបានត្រៀមខ្លួនរួចរាល់ក្នុងកម្មវិធីប្រកួតសម្រស់ទាំងថ្នាក់ជាតិ និងអន្តរជាតិ និងទី៣នាងអាចប្រើប្រាស់បានទាំងភាសាអង់គ្លេស និងភាសាថៃ ដែលមុននេះនាងបានទម្លាយអំពីការចេញទៅធ្វើការហ្វឹកហាត់លើជំនាញដើរបង្ហាញម៉ូត ពីគ្រូជំនាញនៅប្រទេសថៃផងដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖