ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រដឹកមន្ត្រីសុខាភិបាល៥នាក់នៅម៉ាឡេស៊ី

ចែករំលែក៖

តាមការប្រកាសរបស់មន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងហោះហើរពី រដ្ឋ Perak ទៅកាន់រដ្ឋ Pahangបានជួបគ្រោះថ្នាក់ ។ នៅពេលនេះក្រុមជួយសង្គ្រោះកំពុងតែស្វែងរកអ្នកដំណើរនៅលើយន្តហោះ។ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៉ីបានឱ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលដឹកមនុស្សចំនួន៦នាក់បានធ្លាក់នៅតំបន់ភ្នំ Cameron Highlands នៅថ្ងៃទី២៦ខែតុលានេះ។
លោក Azmi Osman ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងជួយសង្គ្រោះប្រចាំរដ្ឋ Perak បានលើកឡើងថា អ្នកដែលជិះលើយន្តហោះរួមមានអ្នកបើកបរនិងមនុស្ស៦នាក់ដែលគេជឿថាជាបុគ្គលិកក្រសួងសុខាភិបាល។ ចំណែកប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៉ីមួយទៀត គឺ Astro Awani បានផ្សាយថា មនុស្សទាំង៦នាក់គឺនៅរស់រានមានជីវិតទាំងអស់។
អាជ្ញាធរអាកាសចរណ៍ស៉ីវិលម៉ាឡេស៉ី (CAAM) បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានទទួលសញ្ញាជូនដំណឹងអំពីឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ Airbus AS 355 F2 នៅវេលាម៉ោង១និង៣០នាទីរសៀល (ម៉ោងក្នុងតំបន់) ថ្ងៃទី២៦ខែតុលា នៅជិតទីក្រុង Tanah Rata នៃតំបន់ Cameron Highlands៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Vietnam+


ចែករំលែក៖