ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៣​នាក់​ នៃលទ្ធផល​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណីទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៦​ ខែតុលា​​នេះ!

ចែករំលែក៖

  ​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ នៅព្រលប់​ថ្ងៃ​ពុធ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ ខណៈជនសង្ស័យ​ចំនួន​៣៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៣​ករណី​ទូ​ទាំង​ប្រទេស​ នាថ្ងៃ​ទី​២៦​ តុលា​នេះ​ ។​

​របាយការណ៍ដដែល​បន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៣​នាក់​ រួម​មាន​៖​ ជួញដូរ​ ៨​ករណី​ ឃាត់​មនុស្ស​​ ១៦​នាក់​ ,​ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​ករណី​ ឃាត់​មនុស្ស​​ ៣​នាក់​ ,ប្រើប្រាស់​ ៣​ករណី​ ឃាត់​មនុស្ស​​ ១៤​នាក់​(​ស្រី​ ២​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៦​ ខែតុលា​ រួម​មាន​៖​ ​មេ​តំ​ហ្វេ​តា​មីន​ម៉ាកទឹកកក​(Ice)​ ស្មេីនិង​ ១២៨០,១២​ក្រាម​ និង​២​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ១០​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៩​អង្គភាព​ 

១​ /​ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៤​នាក់​ ចាប់​យក​Ice​ ៨៤២,៦២​ក្រាម​។​ 

២​ /​ នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ០,៥៦​ក្រាម​។​ 

៣​ /​ នគរបាលខេត្តកំពង់ធំ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​ 

៤​ /​ នគរបាលខេត្តកំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ៨,៦៦​ក្រាម​។​ 

៥​ /​ នគរបាលខេត្តកោះកុង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៩,៤៨​ក្រាម​។​ 

៦​ /​ នគរបាលខេត្តកណ្តាល​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,២៨​ក្រាម​។​ 

៧​ /​ នគរបាលខេត្តសៀមរាប​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៧​នាក់​ ស្រី​ ២​នាក់​។​ 

៨​ /​ នគរបាលខេត្តស្វាយ​រៀង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ៤១៣,០៤​ក្រាម​។​ 

៩​ /​ នគរបាលខេត្តត្បូងឃ្មុំ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ១​កញ្ចប់​តូច​។​

​ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ​ ៖​ ២​អង្គភាព​ 

១​ /​ កម្លាំងកងរាជអាវុធហត្ថខេត្ត​សៀមរាប​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ៤,៦០​ក្រាម​។​ 

២​ /​ កម្លាំងកងរាជអាវុធហត្ថខេត្ត​តាកែវ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ០,៨៨​ក្រាម​ ៕​

ដោយ​៖ស​ តារា​


ចែករំលែក៖