ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រលប់ថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន៣៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៣ករណីទូទាំងប្រទេស នាថ្ងៃទី២៦ តុលានេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣៣នាក់ រួមមាន៖ ជួញដូរ ៨ករណី ឃាត់មនុស្ស ១៦នាក់ ,ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់មនុស្ស ៣នាក់ ,ប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១៤នាក់(ស្រី ២នាក់) ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែតុលា រួមមាន៖ មេតំហ្វេតាមីនម៉ាកទឹកកក(Ice) ស្មេីនិង ១២៨០,១២ក្រាម និង២កញ្ចប់តូច ។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល ៖ ៩អង្គភាព
១ / កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៨៤២,៦២ក្រាម។
២ / នគរបាលខេត្តបន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៦ក្រាម។
៣ / នគរបាលខេត្តកំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៤ / នគរបាលខេត្តកំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,៦៦ក្រាម។
៥ / នគរបាលខេត្តកោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៤៨ក្រាម។
៦ / នគរបាលខេត្តកណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២៨ក្រាម។
៧ / នគរបាលខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ស្រី ២នាក់។
៨ / នគរបាលខេត្តស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤១៣,០៤ក្រាម។
៩ / នគរបាលខេត្តត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១កញ្ចប់តូច។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៖ ២អង្គភាព
១ / កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៦០ក្រាម។
២ / កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៨៨ក្រាម ៕
ដោយ៖ស តារា