ព័ត៌មានទាន់ហេតុការណ៍៖

អតីតអ្នកតំណាងរាស្ត្រ,បេក្ខជនតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថ្កោលទោសទណ្ឌិតសមរង្ស៊ីដែលប្រមាថព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ អតីតអ្នកតំណាងរាស្ត្រ បេក្ខជនតំណាង រាស្ត្រអតីតគណបក្សសង្គ្រោះជាតិ និងជាអតីតថ្នាក់ដឹក នាំគណបក្សខ្មែរស្រឡាញ់ជាតិ សោកស្តាយចំពោះបុគ្គល សម រង្ស៊ី ដែលតែងតែបានប្រមាថ និងប្រមាថ សារជាថ្មីទៀតដល់អង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុតនៃប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងការណ៍ចោទអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើងថា “ព្រះមហាក្សត្រជាជនក្បត់ជាតិ របស់បុគ្គល សម រង្ស៊ី គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរសារជាថ្មីម្តងទៀត ដែលមិនអាចលើកលែងតទៅទៀតបានឡើយ ដោយរំលោភទៅលើមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា ដែលចែងថា “… អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ” ។

ក្នុងនាមយើងខ្ញុំ ជាអតីតអ្នកតំណាងរាស្ត្រ និងបេក្ខជនតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ដែល ធ្លាប់ជាសហការីបុគ្គលសម រង្ស៊ី សូមថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះ មហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។

យើងខ្ញុំសូមអំពាវនាវដល់បងប្អូនដែលកំពុងភៀសខ្លួននៅក្រៅប្រទេសដែលកំពុងត្រូវបានតុលាការ ចោលប្រកាន់ដោយសារការគាំទ្រទង្វើខុសច្បាប់របស់បុគ្គលសម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងទាល់ច្រក អស់ផ្លូវ និងសូមអំពាវនាវដល់ថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់ សកម្មជនគណបក្សប្រឆាំងនៅក្នុងស្រុក សូមចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សកម្ពុជា ដើម្បីចូលរួមធានាការពាររាជានិយម រាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឯកភាព សន្តិភាពនៃទឹកដីដ៏បរវរបស់យើង៕

ដោយ៖ សូរិយា


ចែករំលែក៖