ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកនៅជំរឹងកាំជណ្ដើរមុខផ្ទះផ្អើលទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងនៅជំរឹងកាំជណ្ដើមុខផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកពិនិត្យសពទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៨ខែតុលាឆ្នាំ២០២២ នៅចំណុចក្នុងភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ គង់ ស៊ីនឿន  អាយុ៦៩ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅ ភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់ពោធិតាហោ ក្រុមប្រឹក្សាសង្កាត់ពោធិតាហោ និងគ្រូពេទ្យឈ្មោះ សៅ រិទ្ធីស័ក បម្រើការនៃមណ្ឌលសុខភាពស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុ និងបានពិនិត្យទៅលើសាកសពឃើញថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាដកម្មនោះទេ។

បើតាមក្រុមគ្រួសារបានអះអាងប្រាប់សមត្ថកិច្ចថាគាត់មានជំងឺប្រចាំកាយយូរឆ្នាំមកហើយខណៈបានទៅព្យាបាលនៅមន្ទីរពេទ្យដែរប៉ុន្តែមិនបានធូរស្រាលសោះស្រាប់តែព្រឹកកើតហេតុក៏ឃើញគាត់បានចងកនៅជំរឹងកាំជណ្ដើរផ្ទះរបស់ឈ្មោះ ប៉ែន សំយ៉ា  ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរមេផ្ទះ ស្ថិតក្នុងភូមិឡ សង្កាត់ពោធិតាហោ ក្រុងស្វាយរៀង ស្លាប់បាត់ទៅហើយ។

ក្រោយពីពិនិត្យសព រួចសមត្ថកិច្ចបានធ្វើកំណត់ហេតុនិង បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី ៕

ដោយ៖ សុថាន

 


ចែករំលែក៖