ភ្នំពេញ៖ មន្ត្រីជំនាញផែនការងារអត្តសញ្ញាណបណ្ណ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៅថ្ងៃសុក្រ៤កើតខែកក្តិកឆ្នាំខាល ចត្វាស័ក-ពស-២៥៦៦ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២នេះ បានបំពេញបែបបទថតនឹងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន១៨នាក់ប្រុស០៨នាក់ ។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ផ្តល់ថ្មី០៩នាក់ប្រុស០៦នាក់ហួសសុពលភាព០៩នាក់ប្រុស០២នាក់។
ការងារបំពេញបែបបទផ្តល់សៀវភៅស្នាក់នៅ(ក២) និងសៀវភៅគ្រួសារ(ក៤)បានចំនួន១៣សំណុំរឿង មាន០៨គ្រួសារ ក្នុងនោះមានបែបបទទុតិយតាប្តូរឈ្មោះខណ្ឌ(ក២)មាន ០៦សំណុំរឿង០៦គ្រួសារមនុស្ស៣៨នាក់ប្រុស១៨នាក់អាយុ១៨ឆ្នាំឡើង១៨នាក់ប្រុស១៧នាក់។
បែបបទសុំបន្ថែមសមាជិកមាន០១សំណុំរឿងមនុស្ស០២នាក់ប្រុស០នាក់អាយុ១៨ឆ្នាំឡើង ។
បែបបទផ្លាស់ប្តូរទីលំនៅចូលមាន០២សំណុំរឿងមាន០២គ្រួសារមនុស្ស១៧នាក់ប្រុស០៧នាក់អាយុ១៨ឆ្នាំឡើង១៤នាក់(ប្រុស០៦នាក់)។ និងបែបបទសុំផ្លាស់ប្តូរទីលំនៅចេញមាន០៣សំណុំរឿងមនុស្ស០៣នាក់(ប្រុស០២នាក់) អាយុ១៨ឆ្នាំឡើង០៣នាក់ (ប្រុស០២នាក់) ៕
ដោយ៖សហការី