ព័ត៌មានទាន់ហេតុការណ៍៖

កម្សត់ណាស់ សុគន្ធ ដាវីត រៀបរាប់ប្រវត្តិជីវិតជាកូនកំព្រា ថ្ងៃបុណ្យសពរបស់ជីដូន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ទស្សនិកជនជាច្រើនពិតជាធ្លាប់បានស្គាល់ពីស្នាដៃផលិតវីដេអូ និងចម្រៀងរបស់តារាសម្តែង សុគន្ធ ដាវីត ជាក់ជាមិនខាន ដែលលោកបានប្រឹងប្រែងលើវិស័យសិល្បៈជាច្រើនឆ្នាំកន្លងមកហើយ។ នៅពីក្រោយភាពជោគជ័យនេះគឺមានរឿងរ៉ាវជាច្រើនដែលលោកបានលាក់ទុក នោះគឺប្រវត្តិនៃជីវិតជាក្មេងកំព្រា។ 

  អស់រយៈពេលជាច្រើនឆ្នាំនៃការចូលប្រឡូកក្នុងវិស័យសិល្បៈ តារាសម្តែង និងចម្រៀង សុគន្ធ ដាវីត ហាក់មិនដែលរំលឹក និងបើកបង្ហាញពីជីវិតក្រុមគ្រួសារឡើយ។ ទស្សនិកជនជាច្រើនពិតជាបានឃើញត្រឹមស្នាមញញឹមដែលតារាប្រុសរូបនេះមាន និងមានអ្នកច្រណែនមិនតិចនាក់ទេ ប៉ុន្តែពេលដឹងជីវិតពិតគឺពិតជាកម្សត់ខ្លាំងមិននឹកស្មានដល់ព្រោះតែចាប់តាំងពីតូចមកលោកខ្វះភាពកក់ក្តៅពីក្រុមគ្រួសារ ដែលទើបនឹងកើតបានមួយសប្តាហ៍ម្តាយឪពុកលែងលះគ្នា ឪពុកមានប្រពន្ធថ្មី ចាកចេញពីគ្រួសារ ក្រោយមកម្តាយបានទទួលមរណភាពដែលបន្សល់ឲ្យលោកមានឈ្មោះជាកូនកំព្រារស់នៅជាមួយជីដូនជីតាដែលធ្វើស្រែចម្ការចិញ្ចឹមខ្លួនឲ្យបានធំធាត់និងមានឱកាសសិក្សាដូចក្មេងដទៃ។ ការទម្លាយទាំងអួលដើមករនេះគឺស្របពេលដែលលោកកំពុងជួបទុក្ខធំគឺចំថ្ងៃនៃពិធីបុណ្យសពរបស់ជីដូននាទឹកដីកំណើត ដែលលោកបានចាត់ទុកថាជាទុក្ខធំមួយសម្រាប់ខ្លួនដែលបានបាត់បង់អ្នកមានគុណជាទីគោរពស្រលាញ់ស្មើជីវិត ។ ក្នុងវីដេរអូរយៈពេលជាង៣នាទីមិនអាចរៀបរាប់អស់អំពីអារម្មណ៍សោកសង្រេង និងជីវិតរស់នៅដែលគ្មានភាពកក់ក្តៅដូចក្មេងដទៃ។ លោកបានលើកឡើងដែរថា ក្រោយជីដូនជីតា មានវ័យចាស់មិនអាចធ្វើស្រែចម្ការបានដូចមុនលោកសម្រេចចិត្តឈប់សិក្សាត្រឹមថ្នាក់ទី១២ និងមកបន្តរកការងារនៅភ្នំពេញដែលគ្រានោះលោកមានប្រាក់ត្រឹម៨ពាន់រៀល និងសុំការងារគេធ្វើតាមហាងនានា។អ្វីដែលលោកមិនអាចទទួលយកបាននៅពេលនេះគឺសូម្បីដង្ហើមចុងក្រោយរបស់ជីដូនក៏លោកមិនបានទាន់ផង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖