ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកកៀររ៉ឺម៉កលក់បន្លែគាបជាប់រងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកកៀររ៉ឺម៉កលក់បន្លែត្រីសាច់បណ្តាលឲ្យគាបជាប់រងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១​ ខែវិច្ចិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវបេតុង​ ស្ថិតក្នុងទួលកី​ សង្កាត់ភ្លេីងឆេះរទះ​ ខណ្ឌកំបូល​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូសណ្តោងរ៉ឺម៉កដេីរលក់បន្លែត្រីសាច់តាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចយឺតៗខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រក្បាលពណ៌ស​ ពាក់ស្លាកលេខកណ្តាល3A 1188 ធ្វេីដំណេីរមកពីក្រោយលឿនជ្រុលកៀររ៉ឺម៉កបណ្តាលឲ្យគាបជាប់រុញទៅប៉ះស្លាកសញ្ញាមុខផ្ទះប្រជាពលរដ្ឋនិងទុយោទឹករងការខូចខាតតែសំណាងមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចចុះទៅដល់ចំណុចកេីតហេតុគូសវាសនិងសម្របសម្រួលភាគីទាំងសងខាង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖