ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ភ្ញៀវទេសចរក្នុងប្រទេសស្ទុះឡើង១លាននាក់ ក្នុងសប្ដាហ៍ទី៤ខែតុលា

ចែករំលែក៖

ភ្នំពេញ ៖ ភ្ញៀវទេសចរផ្ទៃក្នុងសប្តាហ៍ទី៤ (ថ្ងៃទី២៤-៣០ ខែតុលា ឆ្នាំ២០២២) មានការស្ទុះឡើងច្រើនជាងសប្ដាហ៍មុនៗ ដោយទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុប១,០៧៣,៣៨៩នាក់ ក្នុងនោះភ្ញៀវជាតិ១,០៤០,៩៧៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣២,៤១៥នាក់។ នេះជាការលើកឡើងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ 

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តស្វាយរៀង ៤៤៥,៨៩៤នាក់

* ខេត្តកណ្តាល ២០៦,៤០៥នាក់

* ខេត្តព្រះសីហនុ ១៧៣,២៦៤នាក់

* ខេត្តក្រចេះ ៦០,២១០នាក់

* ខេត្តសៀមរាប ៣៤,៤៨៦នាក់

* ខេត្តកំពត ២៥,២១៦នាក់

* ខេត្តពោធិ៍សាត់ ១៣៧,៧៣៧នាក់

* រាជធានីភ្នំពេញ ២២,៧២៣នាក់

* ខេត្តកែប ១៦,៥៦៦នាក់

* ខេត្តបន្ទាយមានជ័យ ១៥,៤២៧នាក់។

ក្រសួងទេសចរណ៍បន្តថា, ការកើនឡើង១០១.៥៩%ធៀបនឹងសប្តាហ៍កន្លងមក។ កំណើននេះកើនឡើងដោយសាររដ្ឋបាលខេត្តកណ្តាល និងខេត្តស្វាយរៀងមានរៀបចំពិធីប្រណាំងទូក អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត៕

ប្រភព៖ ក្រសួងទេសចរណ៍


ចែករំលែក៖