ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២២ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សាន់ សឿន ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរដល់ខោអាវស្នាក់នៅកន្លែងកេីតហេតុខាងលេី មានស្រុកកំណេីតនៅភូមិព្រែករ៉ៃ ឃុំព្រែករ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនពេលកេីតហេតុមានមិត្តភក្តិជនរងគ្រោះម្នាក់បានមករកដល់បន្ទប់ដោយមានចម្ងល់ឆ្ងល់បាត់២ថ្ងៃមិនឃេីញហៅផឹកខលក៏មិនចូលខណៈមកដល់បន្ទប់ឃេីញទ្វារបិទចាក់សោរខាងក្នុងទេីបនាំគ្នាគាស់ទ្វារចូលទៅមេីលស្រាប់តែជនរងគ្រោះស្លាប់បាត់ទៅហេីយ។
បន្ទាប់មកទេីបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យជាក់ស្តែងឃេីញថាជនរងគ្រោះស្លាប់ដោយសារខ្យល់គទេីបប្រគល់សពទៅសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត ៕
ដោយ៖សុខាសែនជ័យ