ព័ត៌មានទាន់ហេតុការណ៍៖

មានករណីអគ្គិភ័យបានកើតឡើងបណ្តាលឱ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែង នៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖ នៅថ្ងៃសុក្រ ១១កើត ខែ កត្តិក  ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង ១៦:៣០ នាទីរសៀល ដែលស្ថិតនៅចំណុចក្រុមទី៣៨ ភូមិ ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យបានកើតឡើងបណ្តាលឲ្យឆេះក្លឹបកំសាន្ត អិលអូអិលមួយកន្លែងរបស់ម្ចាស់ឈ្មោះ ប៉ូយ សុខុម ភេទ​ ប្រុស អាយុ ៤២​ ឆ្នាំ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពនាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រលប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។ 

នាយកដ្ឋាននគរបាលបង្ការពន្លត់ អគ្គិភ័យនិងសង្គ្រោះ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មូលហេតុ:​ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបន្តថា,  ភ្លាមៗនោះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានចេញរថយន្តពន្លត់ចំនួន ០៧​ គ្រឿង​ រថយន្តពន្លត់​អគ្គីភ័យ​ស្នងការខេត្តចំនួន ០៤​ គ្រឿង រថយន្តអធិការស្រុកសង្កែចំនួន​ ០១​ គ្រឿង​ រថយន្តអធិការស្រុកឯកភ្នំចំនួន​០១គ្រឿង​ រថយន្តអធិការស្រុកថ្មគោលចំនួន​ ០១​ គ្រឿង​ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៧​ រថយន្ត​ ៕

ដោយ : សិលា


ចែករំលែក៖