ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់! បុរសម្នាក់ស្លាប់ធ្លាយខួរដោយសារជិះម៉ូតូបុកជាមួយរថយន្តកុង់តឺន័រនៅក្រុងស្វាយរៀង

ចែករំលែក៖

    ខេត្តស្វាយរៀង៖ បុរសអ្នកលក់ដូរម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយរវាងម៉ូតូបុកជាមួយរថយន្តកុងតឺន័រស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៨នាទីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ពោធិ សិទ្ធ  អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង បើកម៉ូតូម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៩១៤៣ ខូចខាតទាំងស្រុង។

    ចំណែកអ្នកបើករថយន្ដកុងតឺន័រមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយកើតហេតុបានរត់គេចពីកន្លែងកើតហេតុ បាត់ភ្លាមៗបន្សល់តែរថយន្ដកុងតឺន័រម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៩៤១ សឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ ៤A-១៨៤៨។

    បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក Exciter ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១HC-៩១៤៣ លើផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតទៅលិចក៏បុករថយន្តកុងតឺន័រម៉ាក HINO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៩៤១ សឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ ៤A- ១៨៤៨ស្របទិសគ្នាពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

    ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងនិងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីរកមូលហេតុថាករណីខាងលើបណ្ដាលមកពីរថយន្តឬម៉ូតូ?

    សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ សុថាន


ចែករំលែក៖