ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះយោធាពីរគ្រឿងបុកគ្នាគួរឱ្យរន្ធត់ក្នុងកម្មវិធីតាំងពិព័រណ៍អាកាសចរណ៍របស់អាមេរិក

ចែករំលែក៖

យន្តហោះយោធាពីរគ្រឿងបានបុកគ្នាបណ្តាលឱ្យធ្លាក់ចុះកាលពីថ្ងៃទី១២ ខែវិច្ឆិកា (ពេលវេលានៅអាមេរិក) ក្នុងអំឡុងពេលនៃការបង្ហាញការហោះហើរនៅទីក្រុង Dallas (សហរដ្ឋអាមេរិក)។
យន្តហោះបានធ្លាក់ផ្ទុះឆេះបង្កជាដុំភ្លើងយ៉ាងធំ ហើយមានផ្សែងខ្មៅហុយឡើងលើមេឃ។ វាមិនច្បាស់ថាមានមនុស្សប៉ុន្មាននាក់នៅលើយន្តហោះ ឬនរណាម្នាក់នៅលើដីបានរងរបួស ឬស្លាប់នៅឡើយទេ។
ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុចម្ងាយប្រហែល១៦គីឡូម៉ែត្រពីទីក្រុង ។ លោក ម៉ុនតូយ៉ា អាយុ២៧ឆ្នាំ ដែលបានចូលរួមកម្មវិធីនោះជាមួយមិត្តភក្តិម្នាក់បាននិយាយថា “ខ្ញុំគ្រាន់តែឈរនៅទីនោះ ខ្ញុំរន្ធត់ចិត្តជាខ្លាំង ស្ទើរតែមិនជឿនូវអ្វីដែលយើងឃើញ»។
អភិបាលក្រុង Dallas លោក Eric Johnson បានសរសេរនៅលើ Twitter ដោយបន្ថែមថា “អ្នករាល់គ្នានៅជុំវិញបានយំពេលឃើញហេតុការណ៍ខាងលើ គ្រប់គ្នាភ្ញាក់ផ្អើល”។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធបាននិយាយថា យន្តហោះ Boeing B-17 Flying Fortress និង Bell P-63 Kingcobra បានបុកគ្នា និងធ្លាក់នៅម៉ោង១:២០នាទីរសៀល ម៉ោងក្នុងស្រុក។ គ្រោះថ្នាក់កើតឡើងក្នុងពេលកំពុងតែហោះហើរសម្តែង។
ភាគច្រើនយន្តហោះ B-17 ត្រូវបានបោះបង់ចោលនៅក្រោយបញ្ចប់សង្គ្រាមលោកលើកទី២ ហើយនៅសល់តែប៉ុន្មានគ្រឿងប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ ដែលភាគច្រើនត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរ នេះបើយោងតាមក្រុមហ៊ុន Boeing ៕

ដោយ៖ ធីរីណា(រូបថត៖ AP)


ចែករំលែក៖