ព័ត៌មានទាន់ហេតុការណ៍៖

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​កើតឡើង​៧​លើក​ ស្លាប់​និង​របួស​១២​នាក់​ នាថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ ៤​នាក់​ (​ស្រី​២​នាក់​)​ និង​របួសស្រាល​ ៤​នាក់​(​ស្រី​១​នាក់​)​ ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។ 

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ចំនួន​១២​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​៧​លើក​។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​ដេីម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ និងការពារជីវិតរបស់លោកអ្នក​ព្រមទាំងក្រុមគ្រួសារ​៕ ដោយ​៖ស​ តារា

​រូបភាព៖ ឯកសារ


ចែករំលែក៖