ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃអាទិត្យទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ជនសង្ស័យចំនួន៣០នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១២ករណីទូទាំងប្រទេស នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ។ ដូច្នេះសូមនិយាយថាទេចំពោះគ្រឿងញៀន !
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣០នាក់ រួមមាន៖ ជួញដូរ ៤ករណី ឃាត់មនុស្ស ៦នាក់(ស្រី ១នាក់) ,រក្សាទុក ៤ករណី ឃាត់មនុស្ស ១០នាក់ ,ប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ១៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ១១,៩៥ក្រាម WY ស្មេីនិង ០,៦៣ ក្រាម និង៥កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើមានចំនួន ៩អង្គភាពបានចូលរួមបង្ក្រាប ៖ កម្លាំងនគរបាលចំនួន ៩អង្គភាព និងកម្លាំងកងរាជអាវុធហត្ថ ១អង្គភាព
១/ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ៖ - ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក - Ice ១,៥០ក្រាម - WY ០,៦៣ ក្រាម - ប្រើប្រាស់ ១ករណី ឃាត់៣នាក់
២/ កម្លាំងនគរបាលខេត្តបាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ៣/ កំពង់ស្ពឺ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២៦ ក្រាម
៤/ កម្លាំងនគរបាលខេត្តកំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
៥/ កម្លាំងនគរបាលខេត្តកោះកុង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យកIce ៦,២៣ ក្រាម។
៦/ កម្លាំងនគរបាលខេត្តរតនគីរី៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣៨ ក្រាម។
៧/ កម្លាំងនគរបាលខេត្តសៀមរាប៖ - ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,២១ក្រាម - ប្រើប្រាស់ ១ករណី ឃាត់៩នាក់
៨/ កម្លាំងនគរបាលខេត្តព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៣៧ក្រាម។
៩/ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ៖ រក្សាទុក ២ករណី ឃាត់មនុស្ស ៥នាក់ ចាប់យក Ice ៤កញ្ចប់តូច
កងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក - Ice ១៥,១៥ ក្រាម - WY ២,៨០ ក្រាម - KE ៣,៣០ ក្រាម ៕
ដោយ៖ស តារា