ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័របុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងម្ចាស់បេីកបរក្នុងល្បឿនលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១១និង១០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ តាមបណ្តោយផ្លូវ​៥៩៨  សង្កាត់ច្រាំងចំរះទី២​ ខណ្ឌឬស្សីកែវ​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡង់គ្រីស័រ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2AZ 9238​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៩៨​ ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរបាំងថ្មវៀចចេញពីគន្លងជួរ៣កង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកេីតហេតុបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖