ព័ត៌មានទាន់ហេតុការណ៍៖

លោក ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានចាកចេញពីកម្ពុជាហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ លោក ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបញ្ចប់ការចូលរួមកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី៣ និងបំពេញទស្សនកិច្ចផ្លូវការ។

កម្ពុជាក្នុងនាមម្ចាស់ផ្ទះ និងប្រធានអាស៊ាន ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

នារសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅមុនបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ញញួរប្រធានអាស៊ាន ជូនដល់ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។

ឥណ្ឌូនេស៊ី ដែលជាសហស្ថាបនិកអាស៊ាន បានក្លាយទៅជាប្រធានអាស៊ានប្តូរវេន ជាថ្មី បន្តពីប្រទេសកម្ពុជា នៅឆ្នាំ២០២៣ ខាងមុខនេះ។

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ មេដឹកនាំសមាជិកអាស៊ាន និងប្រទេសដៃគូ ១១រូប នឹងចាកចេញពីកម្ពុជា ខណៈមេដឹកនាំមួយចំនួនទៀតចាកចេញនៅថ្ងៃស្អែក ក្នុងនោះមេដឹកនាំដែលចាកចេញនៅរសៀល និងល្ងាចថ្ងៃនេះ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ នាយករដ្ឋមន្រ្តីចិន, នាយករដ្ឋមន្រ្តីវៀតណាម, ប្រធានាធិបតីកូរ៉េខាងត្បូង, នាយករដ្ឋមន្រ្តីសឹង្ហបុរី, ប្រធានាធិបតីសហរដ្ឋអាមេរិក, អនុប្រធានាធិបតីឥណ្ឌា, នាយករដ្ឋមន្រ្តីជប៉ុន, ប្រធានាធិនតីឥណ្ឌូនេស៊ី, រដ្ឋមន្រ្តីការបរទេសរុស្ស៉ី, នាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្រ្តីថៃផងដែរ ។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានអាស៊ាន បានបញ្ចេញនូវ ពាក្យសរសើរថា លោក ចូ បៃដិន មានអត្តចរិតរួសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច .. ! ជនរួមជាតិត្រេកអរទេ ខណៈប្រទេសយើងជាប្រធានអាស៊ាន បំំពេញការងារ ជោគជ័យ លើសាកលលោក ? 

សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែងនូវការកោតសរសើរថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក មានអត្តចរិតរូសរាយ និងបានសន្ទនាយ៉ាងល្អជាមួយសម្តេច។

សម្តេចតេជោ ហ៊ុន​ សែន បានកោតសរសើរបែបនេះ ពេលអញ្ជើញធ្វើសន្និសីទសារព័ត៌មាន អំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន​ សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់ខ្ញុំនិងឯកឧត្តមប្រធានាធិបតី ចូ បៃឌិន គាត់មានអាយុច្រើនជាងខ្ញុំ ៨ឆ្នាំ គាត់ពិតជារួសរាយ ហើយយើងមានការសន្ទនាគ្នាដ៏ល្អ។ បើទោះបីរឿងនេះរឿងនោះ យើងចែករម្លែកគ្នា តាំងពីកូនចៅជាដើម ក៏និយាយគ្នាបាន។ នៅក្រុងវ៉ាស៉ីនតោនក៏និយាយ នៅទីនេះ (ភ្នំពេញ) ក៏និយាយ គាត់មានចៅតិចជាងខ្ញុំ ត្រឹមតែ៧នាក់ ឯខ្ញុំមាន ២០នាក់»៕

ដោយ : សិលា


ចែករំលែក៖