ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្លាកលេខខេមរភូមិន្ទបុករៈរថយន្តពីរគ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តនីសាន់ពាក់ស្លាកលេខខេមរភូមិន្ទ​ 02-1415​បេីកលឿនរេចង្កូតជ្រុលបុករថយន្តព្រូសបន្តទៅបុករថយន្តCRVបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវជាតិលេខ១​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកនីសាន់​ ពណ៌ត្រេអ៉ី​ ពាក់ស្លាកលេខខេមរភូមិន្ទ2-1415​ បេីកបរតាមបណ្តោយផ្លូវជាតិលេខ១​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនរេចង្កូតទៅបុកនិងរថយន្តម៉ាកព្រូស​  ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ 2AL 1235 ដែលធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចពេញទំហឹងហេីយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកCRV ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ​2H7699  ដែលធ្វេីដំណេីរស្របជាមួយរថយន្តព្រូសបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុទាក់ទៅជំនាញចរាចរណ៍មកធ្វេីការវាស់វែងនិងសង្កេតឃេីញថាមានអធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌចុះមកដល់ទីតាំងកន្លែងកេីតហេតុសង្ស័យថារថយន្តខាងលេីមានដឹកសម្ភារៈបទល្មេីសអ្វីមួយ។ 

ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចណាមួយនៅឡេីយទេ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖