ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូបុករថយន្តត្រង់ផ្លូវបំបែកជាបួនរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនមិនប្រយ័ត្នដល់ផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលបុករថយន្តពីចំហៀងពេញទំហឹងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវលេខ៩៥​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​2BG​ 3334 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២​ ក្នុងទិសដៅពីកេីតទៅលិច​ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកប៊ិត​ ពណ៌ស​ពាក់ស្លាកលេខកំពង់ធំ1O 5205​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៩៥​ ក្នុងទិសដៅពីជេីងទៅត្បូងជ្រុលបុកពីចំហៀងរថយន្តពេញទំហឹងបណ្តាលឲ្យរងរបួស។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះឯកជនដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖